ٱلَّذِينَ يُنفِقُونَ فِى ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلْكَٰظِمِينَ ٱلْغَيْظَ وَٱلْعَافِينَ عَنِ ٱلنَّاسِ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ
Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន)ទាំងក្នុងស្ថានភាពធូរធារ និងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលចេះទប់កំហឹងបស់ខ្លួន ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យដល់មនុស្សលោក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បំផុតចំពោះបណ្តាអ្នកដែលសាងអំពើល្អ។
Khmer Translation - Islamic Community Development Associationគឺបណ្ដាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្ដិ)ទាំងនៅពេល ធូរធារ និងពេលក្រខ្សត់ និងបណ្ដាអ្នកដែលមានភាពអត់ធ្មត់ចំពោះ កំហឹង ហើយនិងបណ្ដាអ្នកដែលមានការអធ្យាស្រ័យដល់មនុស្ស លោក។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នកដែលធ្វើល្អ។