وَوَصَّيْنَا ٱلْإِنسَٰنَ بِوَٰلِدَيْهِ حُسْنًا وَإِن جَٰهَدَاكَ لِتُشْرِكَ بِى مَا لَيْسَ لَكَ بِهِۦ عِلْمٌ فَلَا تُطِعْهُمَآ إِلَىَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានផ្តាំផ្ញើមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន។ តែប្រសិនបើគាត់ទាំងពីរព្យាយាមឲ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងនូវអ្វីដែលអ្នកមិនមានចំណេះដឹងអំពីវាសោះ ចូរអ្នកកុំគោរពតាមគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត(ក្នុងលោកិយ)។
Khmer Translation - Islamic Community Development Associationហើយយើងបានបង្គាប់មនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ តែប្រសិនបើគាត់ទាំងពីរបង្ខំអ្នកឱ្យធ្វើស្ហ៊ីរិកចំពោះ យើងនូវអ្វីដែលអ្នកគ្មានចំណេះដឹងនឹងវាទេនោះ ចូរអ្នកកុំប្រតិបត្ដិ តាមពួកគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺ មកកាន់យើងតែមួយគត់។ ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ដ។