caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Ankaboot វាក្យខណ្ឌ 47

ម៉ាកកah · revelation order 85 · 29:47

وَكَذَٰلِكَ أَنزَلْنَآ إِلَيْكَ ٱلْكِتَٰبَ فَٱلَّذِينَ ءَاتَيْنَٰهُمُ ٱلْكِتَٰبَ يُؤْمِنُونَ بِهِۦ وَمِنْ هَٰٓؤُلَآءِ مَن يُؤْمِنُ بِهِۦ وَمَا يَجْحَدُ بِـَٔايَٰتِنَآ إِلَّا ٱلْكَٰفِرُونَ

Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ ហើយ(ក្នុងចំណោម)អ្នកដែលយើងបានផ្តល់ឲ្យពួកគេនូវគម្ពីរ(អម្បូរអ៊ីស្រាអែល) គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន)។ ហើយក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ) ក៏មានអ្នកដែលមានជំនឿចំពោះវាដែរ។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងឡើយ លើកលែងតែពួកគ្មានជំនឿប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationដូចេ្នះហើយបានជាយើងបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក។ ហើយពួកដែលយើងបានផ្ដល់គម្ពីរឱ្យពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី) ពួកគេមានជំនឿនឹងវា។ ហើយក្នុងចំណោមពួកទាំងនេះ(អារ៉ាប់ ម៉ាក្កះ)មានអ្នកខ្លះក៏ជឿលើវាដែរ។ ហើយគ្មានអ្នកណាម្នាក់បដិសេធនឹងអាយ៉ាត់ៗរបស់យើងក្រៅពីពួកដែលប្រឆាំងឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70