وَمَا كُنتَ تَتْلُوا۟ مِن قَبْلِهِۦ مِن كِتَٰبٍ وَلَا تَخُطُّهُۥ بِيَمِينِكَ إِذًا لَّٱرْتَابَ ٱلْمُبْطِلُونَ
Khmer Translation - Rowwad Translation Centerហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានសូត្រ(គម្ពីរណាមួយ)មុននឹងគម្ពីរគួរអានឡើយ ហើយអ្នកក៏មិនធ្លាប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នកនោះដែរ។ ប្រសិនបើដូច្នោះវិញនោះ ប្រាកដជាពួកខុសឆ្គងនឹងមានការមន្ទិលសង្ស័យជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយអ្នក(មូហាំម៉ាត់)មិនធ្លាប់ចេះសូត្រគម្ពីរណាមួយពី មុនវា(គម្ពីរគួរអាន)ឡើយ។ ហើយដៃស្ដាំរបស់អ្នកក៏ពុំចេះសរសេរ វាដែរ។ បើមិនដូច្នោះទេ ពួកដែលប្រឆាំងនឹងមានការសង្ស័យ(ថា អ្នកបានចម្លងពីគម្ពីរមុនៗ)ជាមិនខាន។