وَلَا تَدْعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَآ إِلَٰهَ إِلَّا هُوَ كُلُّ شَىْءٍ هَالِكٌ إِلَّا وَجْهَهُۥ لَهُ ٱلْحُكْمُ وَإِلَيْهِ تُرْجَعُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នកកុំគោរពសក្ការៈព្រះផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ព្រោះគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។
Khmer Translation - Islamic Community Development Associationហើយចូរអ្នកកុំបួងសួងសុំម្ចាស់ណាផេ្សងរួមជាមួយ អល់ឡោះឱ្យសោះ ព្រោះគ្មានម្ចាស់ណាផេ្សងដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់គឺនឹងត្រូវ វិនាស លើកលែងតែវង់ភក្ដ្រ របស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់ សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែល ពួកអ្នកត្រូវវិលត្រឡប់។