وَقَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ وَيْلَكُمْ ثَوَابُ ٱللَّهِ خَيْرٌ لِّمَنْ ءَامَنَ وَعَمِلَ صَٰلِحًا وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّٰبِرُونَ
Khmer Translation - Rowwad Translation Centerរីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យវិញបាននិយាយថា៖ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនោះ គឺល្អប្រសើរជាងសម្រាប់អ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល។ ហើយគ្មាននរណាដែលទទួលយក(ការទូន្មាននេះ)ឡើយ លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationរីឯបណ្ដាអ្នកដែលគេបានផ្ដល់ចំណេះដឹងឱ្យបាននិយាយថាៈ មហន្ដរាយហើយពួកអ្នក. ផលបុណ្យរបស់អល់ឡោះគឺប្រសើរបំផុត សម្រាប់អ្នកដែលមានជំនឿ និងអ្នកដែលបានប្រព្រឹត្ដអំពើល្អត្រឹមត្រូវ។ ហើយគ្មាននរណាទទួលបានវា(ផលបុណ្យ)ឡើយ លើកលែង តែបណ្ដាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។