فَخَرَجَ عَلَىٰ قَوْمِهِۦ فِى زِينَتِهِۦ قَالَ ٱلَّذِينَ يُرِيدُونَ ٱلْحَيَوٰةَ ٱلدُّنْيَا يَٰلَيْتَ لَنَا مِثْلَ مَآ أُوتِىَ قَٰرُونُ إِنَّهُۥ لَذُو حَظٍّ عَظِيمٍ
Khmer Translation - Rowwad Translation Centerក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែង(ស្តែងពីភាពអំនួតរបស់ខ្លួន)។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែជីវិតលោកិយបាននិយាយថា៖ អភ័ព្វណាស់យើង! ប្រសិនបើពួកយើងមានដូចអ្វីដែលគេប្រទានឱ្យករូនដែរ(ពិតជាប្រសើរខ្លាំងណាស់)។ ពិតប្រាកដណាស់ រូបគេពិតជាមានសំណាងធំធេងណាស់។
Khmer Translation - Islamic Community Development Associationរួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎. ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។