وَقَالَ ٱلَّذِينَ كَفَرُوا۟ لَوْلَا نُزِّلَ عَلَيْهِ ٱلْقُرْءَانُ جُمْلَةً وَٰحِدَةً كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَ وَرَتَّلْنَٰهُ تَرْتِيلًا
Khmer Translation - Rowwad Translation Centerហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឱ្យគាត់(អ្នកនាំសារមូហាំម៉ាត់)ទាំងមូលតែម្តងទៅ? ក៏ដូច្នោះដែរ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឲ្យមានភាពនឹងនរ)។ ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឱ្យមានភាពងាយស្រួល(ក្នុងការយល់ និងទន្ទេញ)។
Khmer Translation - Islamic Community Development Associationហើយពួកដែលប្រឆាំងបាននិយាយថាៈហេតុអ្វីបានជាគេ មិនបញ្ចុះគម្ពីរគួរអានទៅឱ្យគេ(មូហាំម៉ាត់)ទាំងមូលតែម្ដងទៅ? (យើងបានបញ្ចុះមួយផ្នែកៗ)ដូចេ្នះ គឺដើម្បីយើងនឹងពង្រឹងចិត្ដ របស់អ្នកឱ្យកាន់តែនឹងនរនឹងវា។ ហើយយើងបានបកស្រាយ ដល់គេបន្ដិចម្ដងៗយ៉ាងក្បោះក្បាយ។