caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Noor វាក្យខណ្ឌ 28

ម៉ាឌីណah · revelation order 102 · 24:28

فَإِن لَّمْ تَجِدُوا۟ فِيهَآ أَحَدًا فَلَا تَدْخُلُوهَا حَتَّىٰ يُؤْذَنَ لَكُمْ وَإِن قِيلَ لَكُمُ ٱرْجِعُوا۟ فَٱرْجِعُوا۟ هُوَ أَزْكَىٰ لَكُمْ وَٱللَّهُ بِمَا تَعْمَلُونَ عَلِيمٌ

Khmer Translation - Rowwad Translation Centerតែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងគេហដ្ឋាននោះទេ ចូរពួកអ្នកកុំចូលក្នុងគេហដ្ឋាននោះ រហូតទាល់តែមានគេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ទៅវិញ។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationតែប្រសិនបើពួកអ្នកមិនបានជួបអ្នកណាម្នាក់នៅក្នុងផ្ទះទេ នោះ ពួកអ្នកមិនត្រូវចូលទៅក្នុងផ្ទះនោះជាដាច់ខាត លុះត្រាតែមាន គេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេបាននិយាយទៅកាន់ពួក អ្នកថាៈ សូមពួកអ្នកត្រឡប់ទៅវិញចុះ ពួកអ្នកត្រូវតែត្រឡប់ទៅ វិញ វា(ការត្រឡប់ទៅវិញ)គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួក អ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70