وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ وَلَا نَبِىٍّ إِلَّآ إِذَا تَمَنَّىٰٓ أَلْقَى ٱلشَّيْطَٰنُ فِىٓ أُمْنِيَّتِهِۦ فَيَنسَخُ ٱللَّهُ مَا يُلْقِى ٱلشَّيْطَٰنُ ثُمَّ يُحْكِمُ ٱللَّهُ ءَايَٰتِهِۦ وَٱللَّهُ عَلِيمٌ حَكِيمٌ
Khmer Translation - Rowwad Translation Centerហើយរាល់អ្នកនាំសារ និងព្យាការីមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានបញ្ជូនទៅ នៅពេលណាដែលគេសូត្រ(វាក្យខណ្ឌរបស់អល់ឡោះ) គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេ។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាអសារបង់។ បន្ទាប់មក ទ្រង់ពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationហើយគ្រប់អ្នកនាំសារ និងណាពីដែលយើងមិនបានបញ្ជូន មកមុនអ្នក ស្ហៃតនតែងតែឆាឆៅក្នុងការសូត្ររបស់គេនៅពេល ដែលគេសូត្រ(អាយ៉ាត់របស់យើង)។ តែអល់ឡោះលុបបំបាត់នូវ អ្វីដែលស្ហៃតនបានឆាឆៅនោះ។ បន្ទាប់មកអល់ឡោះពង្រឹងអាយ៉ាត់ៗរបស់ទ្រង់វិញ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។