يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّآ أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى ٱلنَّاسَ سُكَٰرَىٰ وَمَا هُم بِسُكَٰرَىٰ وَلَٰكِنَّ عَذَابَ ٱللَّهِ شَدِيدٌ
Khmer Translation - Rowwad Translation Centerនាថ្ងៃដែលពួកអ្នកនឹងឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលខ្លួនបំបៅ។ ហើយរាល់ស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវរលូតកូនក្នុងផ្ទៃ។ ហើយអ្នកនឹងឃើញមនុស្សលោកស្រវឹង(បាត់បង់ស្មារតី) តែពួកគេមិនមែនស្រវឹងនោះឡើយ។ ក៏ប៉ុន្តែ(ដោយសារតែ)ទណ្ឌកម្មរបស់អល់ឡោះ គឺធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationថ្ងៃនោះ ពួកអ្នកនឹងឃើញព្រឹត្ដិការណ៍ថ្ងៃបរលោករាល់ៗស្ដ្រី ដែលបំបៅកូនគឺភេ្លចភ្លាំងស្មារតីពីកូនដែលគេបំបៅ ហើយរាល់ៗស្ដ្រី ដែលមានផ្ទៃពោះវិញ គឺរលូតកូនរបស់គេ(ដោយក្ដីរន្ធត់)។ ហើយ អ្នក(មូហាំម៉ាត់)នឹងឃើញមនុស្សទាំងអស់(វងេ្វងវង្វាន់)ដូចជា ស្រវឹង ខណៈដែលពួកគេមិនមែនស្រវឹងឡើយ ក៏ប៉ុន្ដែទារុណកម្ម របស់អល់ឡោះ(នៅថ្ងៃនោះ)គឺខ្លាំងក្លាបំផុត។