أَلَمْ تَرَ أَنَّ ٱللَّهَ يَسْجُدُ لَهُۥ مَن فِى ٱلسَّمَٰوَٰتِ وَمَن فِى ٱلْأَرْضِ وَٱلشَّمْسُ وَٱلْقَمَرُ وَٱلنُّجُومُ وَٱلْجِبَالُ وَٱلشَّجَرُ وَٱلدَّوَآبُّ وَكَثِيرٌ مِّنَ ٱلنَّاسِ وَكَثِيرٌ حَقَّ عَلَيْهِ ٱلْعَذَابُ وَمَن يُهِنِ ٱللَّهُ فَمَا لَهُۥ مِن مُّكْرِمٍ إِنَّ ٱللَّهَ يَفْعَلُ مَا يَشَآءُ
Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី ព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារា ភ្នំទាំងឡាយ ដើមឈើនានា សត្វ រួមទាំងមនុស្សលោកជាច្រើនបានក្រាបស៊ូជោតចំពោះទ្រង់។ ហើយក៏មានមនុស្សលោកជាច្រើនផងដែរដែលទណ្ឌកម្មនឹងធ្លាក់លើពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់ធ្វើឱ្យរូបគេអាប់ឱននោះ ជាការពិតណាស់ គឺគ្មាននរណាម្នាក់លើកតម្កើងរូបគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។
Khmer Translation - Islamic Community Development Associationតើអ្នកមិនបានឃើញទេឬថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺត្រូវអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងព្រះអាទិត្យ និងព្រះច័ន្ទ និងហ្វូងផ្កាយ និងភ្នំ និងដើមឈើនានា និងសត្វ ធាតុទាំងអស់និងមនុស្សលោកភាគច្រើនស៊ូជូតចំពោះទ្រង់នោះ? ហើយ(មនុស្សលោក)ភាគច្រើន គឺត្រូវទទួលទារុណកម្ម។ ហើយ អ្នកណាដែលត្រូវអល់ឡោះធ្វើឱ្យគេអាម៉ាស់មុខ គឺគ្មានអ្នកណាលើក តម្កើងគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះធ្វើនូវអ្វីដែលទ្រង់ មានចេតនា។