أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً قُلْ هَاتُوا۟ بُرْهَٰنَكُمْ هَٰذَا ذِكْرُ مَن مَّعِىَ وَذِكْرُ مَن قَبْلِى بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ٱلْحَقَّ فَهُم مُّعْرِضُونَ
Khmer Translation - Rowwad Translation Centerឬមួយពួកគេយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក។ គម្ពីរគួរអានដែលនៅជាមួយខ្ញុំនេះ និងគម្ពីររបស់អ្នកជំនាន់មុនខ្ញុំ(គឺមិនមានបញ្ជាក់ពីរឿងនេះឡើយ)។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងពីការពិតនោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលងាកចេញ(ពីការពិត)។
Khmer Translation - Islamic Community Development Associationតើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។