فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ ٱلْكِتَٰبَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ ٱللَّهِ لِيَشْتَرُوا۟ بِهِۦ ثَمَنًا قَلِيلًا فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
Khmer Translation - Rowwad Translation Centerដូចនេះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយ(បោកប្រាស់)ថា៖ (គម្ពីរ)នេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរវាជាមួយនឹងកម្រៃបន្ដិចបន្ដួច។ ដូចនេះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃពួកគេ ហើយភាពវិនាសអន្ដរាយក៏កើតមានចំពោះពួកគេផងដែរ ដោយសារតែកម្រៃដែលពួកគេទទួលបាន។
Khmer Translation - Islamic Community Development Associationដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសរសេរគម្ពីរ(តាវរ៉ត)ដោយដៃពួកគេផ្ទាល់ រួចនិយាយថាៈ គម្ពីរនេះមកពីអល់ឡោះដើម្បីប្ដូរយកកម្រៃបន្ដិចបន្ដួចនឹងវា។ ហើយភាពវិនាសអន្ដរាយកើតមានចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃ។ ហើយការវិនាសកើតមានចំពោះពួកគេ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបានដែរ។