caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 76

ម៉ាឌីណah · revelation order 87 · 2:76

وَإِذَا لَقُوا۟ ٱلَّذِينَ ءَامَنُوا۟ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوٓا۟ أَتُحَدِّثُونَهُم بِمَا فَتَحَ ٱللَّهُ عَلَيْكُمْ لِيُحَآجُّوكُم بِهِۦ عِندَ رَبِّكُمْ أَفَلَا تَعْقِلُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេបានជួបបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេវិញ ពួកគេនិយាយថា៖ តើពួកអ្នកនិយាយប្រាប់ពួកគេ(អ្នកមានជំនឿ)នូវអ្វីដែលអល់ឡោះបានបើកបង្ហាញប្រាប់ពួកអ្នកដើម្បីឲ្យពួកគេយកជាអំណះអំណាងប្រឆាំងនឹងពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលពួកគេ(ពួកពុតត្បុតនៃពួកយ៉ាហ៊ូទី)បានជួបបណ្ដាអ្នកមានជំនឿ ពួកគេបាននិយាយថាៈ ពួកយើងក៏បានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេនៅជាមួយគ្នាគេវិញពួកគេបាននិយាយថាៈ តើពួកអ្នកនិយាយប្រាប់ពួកនោះនូវអ្វីដែលអល់ឡោះបានប្រាប់ពួកអ្នកដើម្បីឱ្យពួកគេធ្វើជាភស្ដុតាងមក ប្រឆាំងនឹងពួកអ្នកវិញនៅចំពោះមុខម្ចាស់របស់ពួកអ្នកឬ? តើពួក អ្នកមិនពិចារណាទេឬ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70