أَفَتَطْمَعُونَ أَن يُؤْمِنُوا۟ لَكُمْ وَقَدْ كَانَ فَرِيقٌ مِّنْهُمْ يَسْمَعُونَ كَلَٰمَ ٱللَّهِ ثُمَّ يُحَرِّفُونَهُۥ مِنۢ بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerតើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នៅតែប្រាថ្នាចង់ឱ្យពួកគេ(ពួកយូដា)មានជំនឿចំពោះ(សាសនា)ពួកអ្នកទៀតឬ ខណៈដែលមួយក្រុមក្នុងចំណោមពួកគេបានស្ដាប់ឮនូវបន្ទូលរបស់អល់ឡោះ ក្រោយមកពួកគេបានកែប្រែវា បន្ទាប់ពីពួកគេបានយល់ដឹងអំពីវា ខណៈដែលពួកគេក៏បានដឹងយ៉ាងច្បាស់(ពីបទល្មើសនៃការកែប្រែបន្ទូលអល់ឡោះ)ហើយនោះ។
Khmer Translation - Islamic Community Development Associationតើពួកអ្នក(មានជំនឿ)នៅតែទទូចចង់ឱ្យពួកនោះ(អំបូរ អ៊ីស្រាអែល)ជឿតាមពួកអ្នកទៀតឬ? ខណៈដែលពួកគេមួយចំនួន (ក្រុមអ្នកចេះដឹង)បានស្ដាប់ឮបន្ទូលរបស់អល់ឡោះ រួចមកពួកគេ កែប្រែវាបន្ទាប់ពីពួកគេបានយល់និងដឹងច្បាស់ហើយនោះ។