caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 33

ម៉ាឌីណah · revelation order 87 · 2:33

قَالَ يَٰٓـَٔادَمُ أَنۢبِئْهُم بِأَسْمَآئِهِمْ فَلَمَّآ أَنۢبَأَهُم بِأَسْمَآئِهِمْ قَالَ أَلَمْ أَقُل لَّكُمْ إِنِّىٓ أَعْلَمُ غَيْبَ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنتُمْ تَكْتُمُونَ

Khmer Translation - Rowwad Translation Centerទ្រង់បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗទាំងអស់នោះចុះ។ ហើយនៅពេលដែលគាត់បានប្រាប់ពួកគេនូវឈ្មោះទាំងនេះរួចមក ទ្រង់បានមានបន្ទូល(ទៅកាន់ម៉ាឡាអ៊ីកាត់)ថា៖ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ?
Khmer Translation - Islamic Community Development Associationអល់ឡោះបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកប្រាប់ពួក គេនូវឈ្មោះអ្វីៗទាំងនេះ។ ហើយនៅពេលដែលអាដាំបានប្រាប់ពួក គេនូវឈ្មោះទាំងនេះរួច ទ្រង់បានមានបន្ទូលថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថាពិតប្រាកដណាស់យើងដឹងបំផុតនូវប្រការអាថ៌ កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70