وَإِذْ قَالَ رَبُّكَ لِلْمَلَٰٓئِكَةِ إِنِّى جَاعِلٌ فِى ٱلْأَرْضِ خَلِيفَةً قَالُوٓا۟ أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ ٱلدِّمَآءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ قَالَ إِنِّىٓ أَعْلَمُ مَا لَا تَعْلَمُونَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈពិតប្រាកដណាស់ យើងនឹងបង្កើត អ្នកគ្រប់គ្រង(មនុស្សលោកពីមួយជំនាន់ទៅមួយជំនាន់)នៅលើផែនដីនេះ។ ពួកគេបានតបវិញថាៈ តើទ្រង់នឹងបង្កើតនៅលើផែនដី នេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នានៅលើវាឬ? ចំណែកឯពួកយើងវិញ គឺជាអ្នកលើកតម្កើងដោយការសរសើរ និង បញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់បានមានបន្ទូលតបវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។