وَإِن طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّآ أَن يَعْفُونَ أَوْ يَعْفُوَا۟ ٱلَّذِى بِيَدِهِۦ عُقْدَةُ ٱلنِّكَاحِ وَأَن تَعْفُوٓا۟ أَقْرَبُ لِلتَّقْوَىٰ وَلَا تَنسَوُا۟ ٱلْفَضْلَ بَيْنَكُمْ إِنَّ ٱللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកមុននឹងពួកអ្នករួមដំណេក(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបានកំណត់នូវខាន់ស្លាជូនពួកនាងហើយនោះ គឺពួកអ្នកត្រូវផ្តល់ឱ្យពួកនាងពាក់កណ្តាលនៃខាន់ស្លាដែលពួកអ្នកបានកំណត់ លើកលែងតែពួកនាងអធ្យាស្រ័យ(ដោយមិនយកខាន់ស្លា) ឬមួយពួកគេ(ប្តី)អធ្យាស្រ័យដោយ(សុខចិត្ត)លះបង់ខាន់ស្លា(ដែលបានកំណត់)នោះឱ្យពួកនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅរកការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំភ្លេចនូវអំពើសប្បុរសដែលពួកអ្នកធ្លាប់បានធ្វើចំពោះគ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើពួកអ្នកលែងលះពួកនាងមុនពេល រួមរ័ក(លើកដំបូង)ជាមួយពួកនាង ដោយពួកអ្នកបានកំណត់ចំនួន ខាន់ស្លាឱ្យពួកនាងហើយនោះ ពួកអ្នកត្រូវផ្ដល់ឱ្យពួកនាងពាក់ កណ្ដាលនៃខាន់ស្លានោះ លើកលែងតែពួកនាងអធ្យាស្រ័យ ឬបុរស ជាប្ដីអធ្យាស្រ័យ(ប្រគល់ខាន់ស្លានោះឱ្យពួកនាងទាំងអស់តែម្ដង)។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅ រកការកោតខា្លចអល់ឡោះ។ ហើយចូរពួកអ្នកកុំភេ្លចនូវអំពើ សប្បុរសរវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាឃើញ នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។