وَيَسْـَٔلُونَكَ عَنِ ٱلْمَحِيضِ قُلْ هُوَ أَذًى فَٱعْتَزِلُوا۟ ٱلنِّسَآءَ فِى ٱلْمَحِيضِ وَلَا تَقْرَبُوهُنَّ حَتَّىٰ يَطْهُرْنَ فَإِذَا تَطَهَّرْنَ فَأْتُوهُنَّ مِنْ حَيْثُ أَمَرَكُمُ ٱللَّهُ إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلْمُتَطَهِّرِينَ
Khmer Translation - Rowwad Translation Centerហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត(ពីឈាមរដូវ និងបានងូតទឹកសម្អាតកាយរួច)។ នៅពេលណាដែលពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមដំណេកជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(តាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលសារភាពកំហុស និងបណ្តាអ្នកដែលជ្រះស្អាត។
Khmer Translation - Islamic Community Development Associationហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថាៈ ឈាមរដូវនោះគឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួក អ្នកជៀសវាង(រួមរ័ក)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយ កុំទៅជិតពួកនាង(ដើម្បីរួមរ័ក) រហូតទាល់តែពួកនាងជ្រះស្អាត (អស់រដូវហើយងូតទឹកសំអាត)ខ្លួនប្រាណសិន។ បើកាលណាពួក នាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមរក័ជាមួយពួកនាងនៅ ត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។