سَلْ بَنِىٓ إِسْرَٰٓءِيلَ كَمْ ءَاتَيْنَٰهُم مِّنْ ءَايَةٍۭ بَيِّنَةٍ وَمَن يُبَدِّلْ نِعْمَةَ ٱللَّهِ مِنۢ بَعْدِ مَا جَآءَتْهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលថា៖ តើមានសញ្ញាភស្តុតាងដ៏ច្បាស់លាស់ប៉ុន្មានហើយដែលយើងបានប្រទានដល់ពួកគេ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះ(ជាមួយនឹងការប្រឆាំងនិងការបដិសេធ)ក្រោយពីវា(សញ្ញាភស្តុតាង)បានមកដល់រូបគេហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)សួរអំបូរអ៊ីស្រាអែលថាៈ តើមាន ភសុ្ដតាងបញ្ជាក់ច្បាស់ប៉ុន្មានហើយដែលយើងបានផ្ដល់ឱ្យពួកគេ នោះ? ហើយអ្នកណាប្ដូរនៀកម៉ាត់(សាសនា)របស់អល់ឡោះ បន្ទាប់ពីវាបានមកដល់គេហើយនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។