caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 200

ម៉ាឌីណah · revelation order 87 · 2:200

فَإِذَا قَضَيْتُم مَّنَٰسِكَكُمْ فَٱذْكُرُوا۟ ٱللَّهَ كَذِكْرِكُمْ ءَابَآءَكُمْ أَوْ أَشَدَّ ذِكْرًا فَمِنَ ٱلنَّاسِ مَن يَقُولُ رَبَّنَآ ءَاتِنَا فِى ٱلدُّنْيَا وَمَا لَهُۥ فِى ٱلْـَٔاخِرَةِ مِنْ خَلَٰقٍ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការធម្មយាត្រាហាជ្ជីរបស់ពួកអ្នកចប់សព្វគ្រប់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះជាម្ចាស់(ឲ្យបានច្រើន)ដូចដែលពួកអ្នករំឭកដល់ជីដូនជីតារបស់ពួកអ្នក ឬរំឭកឱ្យច្រើនជាងនេះ។ ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយផងចុះ។ ដូចនេះ សម្រាប់រូបគេគ្មានទទួលបានផលអ្វីឡើយនៅថ្ងៃបរលោក។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលពួកអ្នកបានបពា្ចប់កិច្ចការហាជ្ជី សព្វគ្រប់ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះប្រៀបដូចជាការ រំលឹករបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នក ឬរំលឹកឱ្យលើស ពីនេះ។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើង(មាន សុខភាពល្អ ទ្រព្យសម្បតិ្ដ និងកូនចៅ..)នៅក្នុងលោកិយនេះផង។ ប៉ុន្ដែនៅថ្ងៃបរលោកគេមិនទទួលបានផលអ្វីឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70