شَهْرُ رَمَضَانَ ٱلَّذِىٓ أُنزِلَ فِيهِ ٱلْقُرْءَانُ هُدًى لِّلنَّاسِ وَبَيِّنَٰتٍ مِّنَ ٱلْهُدَىٰ وَٱلْفُرْقَانِ فَمَن شَهِدَ مِنكُمُ ٱلشَّهْرَ فَلْيَصُمْهُ وَمَن كَانَ مَرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِّنْ أَيَّامٍ أُخَرَ يُرِيدُ ٱللَّهُ بِكُمُ ٱلْيُسْرَ وَلَا يُرِيدُ بِكُمُ ٱلْعُسْرَ وَلِتُكْمِلُوا۟ ٱلْعِدَّةَ وَلِتُكَبِّرُوا۟ ٱللَّهَ عَلَىٰ مَا هَدَىٰكُمْ وَلَعَلَّكُمْ تَشْكُرُونَ
Khmer Translation - Rowwad Translation Centerខែរ៉ម៉ាហ្ទន គឺជាខែដែលគេ(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ព្រមទាំងបញ្ជាក់ច្បាស់នូវការចង្អុលបង្ហាញ និងការវែកញែក(រវាងខុសនិងត្រូវ)។ ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែនេះ ចូរឲ្យគេបួស(ជាចាំបាច់)។ ហើយជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលគេបានផ្អាកបួស)។ អល់ឡោះជាម្ចាស់ចង់ឲ្យពួកអ្នកមានភាពងាយស្រួល ហើយទ្រង់មិនចង់ឲ្យពួកអ្នកលំបាកឡើយ។ ហើយចូរពួកអ្នកបង្គ្រប់ចំនួនថ្ងៃ(នៃការបួសខែរ៉ម៉ាហ្ទន) ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកពៀរនៅថ្ងៃរ៉យ៉ា)ទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះថ្លែងអំណរគុណ។
Khmer Translation - Islamic Community Development Associationខែរ៉ម៉ាដនជាខែដែលអល់ឡោះបានបញ្ចុះគម្ពីរគួរអាន ដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ា ដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុសនិងត្រូវ។ ហេតុនេះ អ្នកណាហើយក្នុង ចំណោមពួកអ្នកមានវត្ដមាននៅក្នុងខែនេះ ចូរឱ្យគេបួស។ ហើយ អ្នកណាមានជម្ងឺឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសង វិញនៅថ្ងៃផេ្សង(ចំនួនថ្ងៃដែលបានផ្អាកនោះ)។ អល់ឡោះចង់ឱ្យ ពួកអ្នកងាយស្រួល ហើយអល់ឡោះមិនចង់ឱ្យពួកអ្នកលំបាកនោះ ទេ។ ហើយចូរពួកអ្នកបួសបង្គ្រប់ចំនួន(ថ្ងៃនៃខែរ៉ម៉ាដន)។ ហើយ ចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកហ្ពៀរនៅថ្ងៃរ៉យ៉ាហ្វិតរ៉ោះ) ចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហាញ ហើយសង្ឃឹមថា ពួកអ្នកថ្លែង អំណរគុណ។