وَإِذَا قِيلَ لَهُمُ ٱتَّبِعُوا۟ مَآ أَنزَلَ ٱللَّهُ قَالُوا۟ بَلْ نَتَّبِعُ مَآ أَلْفَيْنَا عَلَيْهِ ءَابَآءَنَآ أَوَلَوْ كَانَ ءَابَآؤُهُمْ لَا يَعْقِلُونَ شَيْـًٔا وَلَا يَهْتَدُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿទាំងនោះ)ថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេតបវិញថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលយើងមានមកពីដូនតារបស់ពួកយើងប៉ុណ្ណោះ។ តើសូម្បីតែដូនតារបស់ពួកគេមិនមានការយល់ដឹង ហើយក៏មិនទទួលបានការចង្អុលបង្ហាញអ្វីសោះ(ក៏ពួកគេដើរតាមដែរឬ)?
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នក ទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន)។ ពួកគេបានតបវិញថាៈ ទេ. ពួកយើងតាមតែ អ្វីដែលមានពីជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។ តើពួកគេតាមដែរ ឬ ប្រសិនបើជីដូនជីតារបស់ពួកគេឥតយល់ដឹងនិងគ្មានការចង្អុល បង្ហាញអ្វីសោះនោះ?