وَمَثَلُ ٱلَّذِينَ كَفَرُوا۟ كَمَثَلِ ٱلَّذِى يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَآءً وَنِدَآءً صُمٌّۢ بُكْمٌ عُمْىٌ فَهُمْ لَا يَعْقِلُونَ
Khmer Translation - Rowwad Translation Centerហើយការប្រៀបធៀបពួកគ្មានជំនឿ(ទាំងនោះ) គឺប្រៀបដូចជាអ្នកគង្វាលសត្វ(ដែលស្រែកហៅសត្វរបស់ខ្លួន)ដែលវាមិនយល់អ្វីបានត្រឹមតែឮសំឡេងហៅរបស់ម្ចាស់វាប៉ុណ្ណោះ។ (ពួកគេ)ថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។
Khmer Translation - Islamic Community Development Associationហើយការប្រៀបធៀបពួកដែលប្រឆាំង គឺដូចជាអ្នក គង្វាលដែលស្រែកហៅ(សត្វពាហនៈ) ដោយវាមិនយល់អ្វីក្រៅពី ឮសំឡេងអំពាវនាវនិងស្រែកហៅប៉ុណ្ណោះ។ (ពួកនេះ)ថ្លង់ គ និង ខ្វាក់ ដូចេ្នះពួកគេមិនយល់ដឹងអ្វីឡើយ។