caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 140

ម៉ាឌីណah · revelation order 87 · 2:140

أَمْ تَقُولُونَ إِنَّ إِبْرَٰهِـۧمَ وَإِسْمَٰعِيلَ وَإِسْحَٰقَ وَيَعْقُوبَ وَٱلْأَسْبَاطَ كَانُوا۟ هُودًا أَوْ نَصَٰرَىٰ قُلْ ءَأَنتُمْ أَعْلَمُ أَمِ ٱللَّهُ وَمَنْ أَظْلَمُ مِمَّن كَتَمَ شَهَٰدَةً عِندَهُۥ مِنَ ٱللَّهِ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعْمَلُونَ

Khmer Translation - Rowwad Translation Centerឬក៏ពួកអ្នកនិយាយថា៖ ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងកូនចៅរបស់ព្យាការីយ៉ាក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា ឬក៏សាសនាគ្រឹស្ទានឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ តើពួកអ្នកដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចាស់ដឹងច្បាស់ជាង? ហើយគ្មាននរណាម្នាក់ជាអ្នកបំពានខ្លាំងជាងអ្នកដែលលាក់បាំងការពិតមកពីអល់ឡោះដែលមាននៅជាមួយគេឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានសាងនោះឡើយ។
Khmer Translation - Islamic Community Development Associationឬមួយពួកអ្នកអះអាងថាៈ ពិតប្រាកដណាស់ អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក និងយ៉ាក់កូប និងកូនចៅយ៉ាក់កូបទាំង អស់នោះគឺជាអ្នកកាន់សាសនាយ៉ាហ៊ូទី ឬណាសរ៉នី? ចូរអ្នក(មូហាំ-ម៉ាត់)តបវិញថាៈ តើពួកអ្នកដឹងជាង ឬអល់ឡោះ(ដឹងជាង)? ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានលាក់ភស្ដុតាង ដែលមកពីអល់ឡោះនៅជាមួយគេនោះ? ហើយអល់ឡោះមិន ព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70