وَإِذِ ٱبْتَلَىٰٓ إِبْرَٰهِـۧمَ رَبُّهُۥ بِكَلِمَٰتٍ فَأَتَمَّهُنَّ قَالَ إِنِّى جَاعِلُكَ لِلنَّاسِ إِمَامًا قَالَ وَمِن ذُرِّيَّتِى قَالَ لَا يَنَالُ عَهْدِى ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលអល់ឡោះបានសាកល្បងព្យាការីអ៊ីព្រហ៊ីមនូវពាក្យពេចន៍(បទបញ្ជានិងក្បួនច្បាប់)ជាច្រើន ហើយគាត់ក៏បានអនុវត្តវាយ៉ាងពេញលេញ។ ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនឹងចាត់តាំងអ្នកធ្វើជាមេដឹកនាំសម្រាប់មនុស្សលោក។ គាត់បានតបវិញថា៖ សូមទ្រង់មេត្តាយកពីក្នុងចំណោមពូជអម្បូររបស់ខ្ញុំ(ធ្វើជាមេដឹកនាំ)ផង។ ទ្រង់បានមានបន្ទូលថា៖ ការសន្យារបស់យើង គឺមិនកើតមានចំពោះពួកដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ៊ីព្រហ៊ីម បានសាកល្បងគាត់តាមរយៈបទបញ្ជា ជាច្រើន រួចមកគាត់ក៏បាន បំពេញវាយ៉ាងល្អបំផុត។ ទ្រង់ក៏បានមានបន្ទូលថាៈ ពិតប្រាកដ ណាស់ យើងចាត់តាំងអ្នកជាមេដឹកនាំសម្រាប់មនុស្សលោក។ អ៊ីព្រហ៊ីមបានពោលថាៈ ហើយ(សូមទ្រង់ចាត់តាំងជាមេដឹកនាំ) ក្នុងចំណោមកូនចៅរបស់ខ្ញុំផង។ អល់ឡោះបានមានបន្ទូលតបវិញ ថាៈ ការសន្យារបស់យើងមិនអាចទៅដល់ពួកដែលបំពានឡើយ។