وَلَا تَتَّخِذُوٓا۟ أَيْمَٰنَكُمْ دَخَلًۢا بَيْنَكُمْ فَتَزِلَّ قَدَمٌۢ بَعْدَ ثُبُوتِهَا وَتَذُوقُوا۟ ٱلسُّوٓءَ بِمَا صَدَدتُّمْ عَن سَبِيلِ ٱللَّهِ وَلَكُمْ عَذَابٌ عَظِيمٌ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកកុំធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោកប្រាស់គ្នារវាងពួកអ្នកដែលជាហេតុនឹងធ្វើឱ្យជើងរបស់ពួកអ្នកញ័រ(រអិលចេញពីមាគ៌ាត្រឹមត្រូវ)បន្ទាប់ពីវាមានលំនឹងហើយនោះ។ ហើយពួកអ្នកនឹងភ្លក់នូវទណ្ឌកម្មដោយសារតែពួកអ្នករារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។