وَيَوْمَ نَبْعَثُ فِى كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰٓؤُلَآءِ وَنَزَّلْنَا عَلَيْكَ ٱلْكِتَٰبَ تِبْيَٰنًا لِّكُلِّ شَىْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សីទៅលើពួកគេពីជាតិសាសន៍របស់ពួកគេផ្ទាល់។ ហើយយើងក៏នឹងនាំរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើអ្នកទាំងនោះផងដែរ។ ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ ជាការចង្អុលបង្ហាញ ជាក្តីមេត្តាករុណា និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមូស្លីម។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងគ្រប់ ប្រជាជាតិនូវសាក្សីម្នាក់ទៅលើពួកគេដែលចេញពីពួកគេផ្ទាល់។ ហើយយើងក៏បាននាំអ្នក(មូហាំម៉ាត់)មកធ្វើជាសាក្សីចំពោះពួក ទាំងនេះ(ប្រជាជាតិរបស់គាត់)ផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ឱ្យអ្នក ដើម្បីបញ្ជាក់ចំពោះអ្វីៗគ្រប់បែបយ៉ាង និង ជាការចង្អុលបង្ហាញ និងជាក្ដីមេត្ដាករុណា ហើយនិងជាការផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។