caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nahl វាក្យខណ្ឌ 36

ម៉ាកកah · revelation order 70 · 16:36

وَلَقَدْ بَعَثْنَا فِى كُلِّ أُمَّةٍ رَّسُولًا أَنِ ٱعْبُدُوا۟ ٱللَّهَ وَٱجْتَنِبُوا۟ ٱلطَّٰغُوتَ فَمِنْهُم مَّنْ هَدَى ٱللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ ٱلضَّلَٰلَةُ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَٰقِبَةُ ٱلْمُكَذِّبِينَ

Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។ ពេលនោះក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះចង្អុលបង្ហាញ។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីចុះ ហើយចូរពួកអ្នកពិនិត្យមើល ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេចដែរ?
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបាន តែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈ ចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ ហើយក្នុងចំណោមពួក គេមានអ្នក ដែលអល់ឡោះបានចង្អុលបង្ហាញ ហើយក្នុងចំណោម ពួកគេក៏មានអ្នកដែលត្រូវទទួលនូវភាពវងេ្វងដែរ។ ហេតុនេះ ចូរ ពួកអ្នកធ្វើដំណើរនៅលើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេច?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70