بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ أَتَىٰٓ أَمْرُ ٱللَّهِ فَلَا تَسْتَعْجِلُوهُ سُبْحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشْرِكُونَ
Khmer Translation - Rowwad Translation Centerបទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក) គឺជិតមកដល់ហើយ។ ហេតុនេះ ចូរពួកអ្នក(ពួកគ្មានជំនឿ)កុំទាមទារឱ្យវាឆាប់មកដល់(មុនពេលកំណត់)។ ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។
Khmer Translation - Islamic Community Development Associationបទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក)ជិតបានមកដល់ ហើយ ដូចេ្នះចូរពួកអ្នកកុំប្រញាប់ចង់ឱ្យវាមកដល់ពេក។ ទ្រង់មហា បរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។