يُنَزِّلُ ٱلْمَلَٰٓئِكَةَ بِٱلرُّوحِ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦٓ أَنْ أَنذِرُوٓا۟ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ
Khmer Translation - Rowwad Translation Centerទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយឲ្យពួកគេដាស់តឿនព្រមានថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។
Khmer Translation - Islamic Community Development Associationទ្រង់បញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំវ៉ាហ៊ីតាមបទបញ្ជារបស់ ទ្រង់ទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ ទ្រង់(ដោយបន្ទូលថា) ចូរពួកអ្នកដាស់តឿនព្រមាន(មនុស្ស លោក)ថាៈ ពិតប្រាកដណាស់់ គ្មានម្ចាស់ណាផេ្សងដែលត្រូវគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ ហេតុនេះចូរពួកអ្នកកោត ខ្លាចយើង។