وَإِذْ قَالَ إِبْرَٰهِيمُ رَبِّ ٱجْعَلْ هَٰذَا ٱلْبَلَدَ ءَامِنًا وَٱجْنُبْنِى وَبَنِىَّ أَن نَّعْبُدَ ٱلْأَصْنَامَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ)មានសុខសុវត្ថិភាពផងចុះ ហើយសូមព្រះអង្គមេត្តាបញ្ចៀសរូបខ្ញុំ និងកូនចៅរបស់ខ្ញុំពីកាគោរពសក្ការៈរូបបដិមានានាផង។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទីក្រុងនេះ(ម៉ាក្កះ)មានសុខ សន្ដិភាព និងបញ្ចៀសរូបខ្ញុំ ហើយនិងកូនចៅរបស់ខ្ញុំអំពីការគោរព សក្ការៈរូបសំណាកនានាផងចុះ។