فَلَمَّا ٱسْتَيْـَٔسُوا۟ مِنْهُ خَلَصُوا۟ نَجِيًّا قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوٓا۟ أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًا مِّنَ ٱللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِى يُوسُفَ فَلَنْ أَبْرَحَ ٱلْأَرْضَ حَتَّىٰ يَأْذَنَ لِىٓ أَبِىٓ أَوْ يَحْكُمَ ٱللَّهُ لِى وَهُوَ خَيْرُ ٱلْحَٰكِمِينَ
Khmer Translation - Rowwad Translation Centerដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថា៖ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឱ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ថានឹងនាំរូបគេត្រឡប់ទៅកាន់គាត់វិញ) ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឱ្យបាត់យូសុះរួចមកហើយ។ ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹ(អេហ្ស៊ីប)នេះជាដាច់ខាត លុះត្រាណាតែលោកឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ(ត្រឡប់ទៅវិញ) ឬក៏អល់ឡោះទ្រង់វិនិច្ឆ័យឱ្យខ្ញុំ(នាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ)។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationដូច្នោះ នៅពេលពួកគេបានអស់សង្ឃឹមចំពោះគេ(យូសុហ្វ) ពួកគេក៏បានទៅពិភាក្សាដោយស្ងាត់ស្ងៀម។ បងរបស់ពួកគេបាន ពោលថាៈ តើពួកឯងមិនបានដឹងទេឬ ? តាមពិតឪពុករបស់ពួកឯង បានឱ្យពួកឯងធ្វើកិច្ចសន្យា(ស្បថ)ចំពោះអល់ឡោះ ហើយកាលពី មុនពួកឯងបានធ្វើឱ្យបាត់យូសុហ្វ ដូច្នោះហើយខ្ញុំនឹងមិនចាកចេញ ពីទឹកដីនេះឡើយ ទាល់តែឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ ឬអល់ឡោះ កាត់សេចក្ដីឱ្យខ្ញុំ ហើយទ្រង់ជាអ្នកកាត់សេចក្ដីដ៏ល្អប្រសើរបំផុត។