caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yusuf វាក្យខណ្ឌ 25

ម៉ាកកah · revelation order 53 · 12:25

وَٱسْتَبَقَا ٱلْبَابَ وَقَدَّتْ قَمِيصَهُۥ مِن دُبُرٍ وَأَلْفَيَا سَيِّدَهَا لَدَا ٱلْبَابِ قَالَتْ مَا جَزَآءُ مَنْ أَرَادَ بِأَهْلِكَ سُوٓءًا إِلَّآ أَن يُسْجَنَ أَوْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រញាប់ប្រញាប់ទៅរកទ្វារ(ម្នាក់រត់គេច ម្នាក់រារាំង) ហើយនាងក៏បានធ្វើឱ្យអាវរបស់គាត់រហែកពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នាងបាននិយាយថា៖ គ្មានការតបស្នងអ្វីសម្រាប់អ្នកដែលមានបំណងអាក្រក់មកលើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុត(ចំពោះគេ)នោះឡើយ។
Khmer Translation - Islamic Community Development Associationហើយពួកគេទាំងពីរបានប្រតាយប្រតប់គ្នាទៅរកទ្វារ ហើយនាងក៏បានហែកអាវគេពីក្រោយ ហើយគេទាំងពីរបានប្រទះ ឃើញស្វាមីរបស់នាងនៅមាត់ទ្វារ នាងក៏បានសួរថាៈ លទ្ធផលអ្នក ដែលមានបំណងអាក្រក់ទៅលើភរិយារបស់លោកគ្មានអ្វីក្រៅពីការ ឃុំឃាំង ឬដាក់ទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70