وَجَآءَتْ سَيَّارَةٌ فَأَرْسَلُوا۟ وَارِدَهُمْ فَأَدْلَىٰ دَلْوَهُۥ قَالَ يَٰبُشْرَىٰ هَٰذَا غُلَٰمٌ وَأَسَرُّوهُ بِضَٰعَةً وَٱللَّهُ عَلِيمٌۢ بِمَا يَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយក្បូនអ្នកដំណើរក៏បានមកដល់(កន្លែងអណ្តូង)។ ពេលនោះ ពួកគេក៏បានបញ្ជូនអ្នកដងទឹករបស់ពួកគេ(ឲ្យទៅដងទឹក)។ អ្នកដងទឹកក៏បានទម្លាក់យោងទឹករបស់គេ (ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក)។ គេក៏ពោលថា៖ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយពួកគេក៏បានលាក់រូបគេ(ព្យាការីយូសុះ)ទុកជាទំនិញ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើ។
Khmer Translation - Islamic Community Development Associationក្រោយមកក្បួនអ្នកដំរណីរក៏បានមកដល់ ហើយពួកគេ បានបញ្ជូនអ្នកដងទឹកម្នាក់របស់ពួកគេ ហើយគេក៏បានទម្លាក់យោង ទឹករបស់គេចូលទៅក្នុងអណ្ដូងនោះ។ គេក៏និយាយថាៈ អូ អស្ចារ្យ មែន. នេះជាកេ្មងប្រុសទេតើ. ហើយពួកគេក៏យកគេ(យូសុហ្វ) លាក់ទុកធ្វើជាទំនិញ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។