وَإِلَىٰ ثَمُودَ أَخَاهُمْ صَٰلِحًا قَالَ يَٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُۥ هُوَ أَنشَأَكُم مِّنَ ٱلْأَرْضِ وَٱسْتَعْمَرَكُمْ فِيهَا فَٱسْتَغْفِرُوهُ ثُمَّ تُوبُوٓا۟ إِلَيْهِ إِنَّ رَبِّى قَرِيبٌ مُّجِيبٌ
Khmer Translation - Rowwad Translation Centerហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បានបង្កើតពួកអ្នកពីដី និងបានឱ្យពួកអ្នករស់នៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយ និងជាអ្នកដែលឆ្លើយតប(ចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់)។
Khmer Translation - Islamic Community Development Associationហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។