وَإِمَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ ٱللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ
Khmer Translation - Rowwad Translation Centerហើយបើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញមួយចំនួន(នៃទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនអ្នកបានឃើញវា)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាសាក្សីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយទោះបីជាយើងឱ្យអ្នក(មូហាំម៉ាត់)មើលឃើញ ទារុណកម្មខ្លះ(នៅលើលោកិយ)ដែលយើងសន្យាចំពោះពួកគេ ឬយើងនឹងឱ្យអ្នកស្លាប់(មុនឃើញទារុណកម្មនោះ)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេឆ្ពោះមកកាន់យើងដដែល។ បន្ទាប់ មកអល់ឡោះគឺជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។