وَيَوْمَ يَحْشُرُهُمْ كَأَن لَّمْ يَلْبَثُوٓا۟ إِلَّا سَاعَةً مِّنَ ٱلنَّهَارِ يَتَعَارَفُونَ بَيْنَهُمْ قَدْ خَسِرَ ٱلَّذِينَ كَذَّبُوا۟ بِلِقَآءِ ٱللَّهِ وَمَا كَانُوا۟ مُهْتَدِينَ
Khmer Translation - Rowwad Translation Centerហើយនៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេ(ថ្ងៃបរលោក) ពួកគេហាក់ដូចជាមិនធ្លាប់បានរស់នៅ(ក្នុងលោកិយ)នោះឡើយ លើកលែងតែត្រឹមរយៈពេលមួយម៉ោងនៃពេលថ្ងៃដែលពួកគេស្គាល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពិតជាបានខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះ(នៅថ្ងៃបរលោក) ហើយពួកគេក៏មិនធ្លាប់ទទួលបានការចង្អុលបង្ហាញនោះដែរ។
Khmer Translation - Islamic Community Development Associationនៅថ្ងៃបរលោកទ្រង់នឹងប្រមូលផ្តុំពួកគេ ពួកគេហាក់ដូច ជាមិនធ្លាប់បានរស់នៅ(លើលោកិយ)ឡើយ លើកលែងតែរយៈ ពេលមួយដ៏ខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ ពួកគេនឹងស្គាល់គ្នាទៅវិញ ទៅមក។ ពួកដែលបានបដិសេធនឹងការជួបអល់ឡោះពិតជាបាន ខាតបង់ ហើយពួកគេមិនបានទទួលការចង្អុលបង្ហាញឡើយ។