ٱلْمُنَٰفِقُونَ وَٱلْمُنَٰفِقَٰتُ بَعْضُهُم مِّنۢ بَعْضٍ يَأْمُرُونَ بِٱلْمُنكَرِ وَيَنْهَوْنَ عَنِ ٱلْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ نَسُوا۟ ٱللَّهَ فَنَسِيَهُمْ إِنَّ ٱلْمُنَٰفِقِينَ هُمُ ٱلْفَٰسِقُونَ
Khmer Translation - Rowwad Translation Centerពួកពុតត្បុតទាំងប្រុស ទាំងស្រី គឺមានលក្ខណៈដូចគ្នា។ ពួកគេប្រើគ្នាឱ្យប្រព្រឹត្តអំពើអាក្រក់ និងហាមឃាត់គ្នាពីអំពើល្អ ហើយពួកគេមានភាពកំណាញ់(ចំពោះការបរិច្ចាគទាន)។ ពួកគេភ្លេចអល់ឡោះ ដូច្នេះ ទ្រង់ក៏បំភ្លេចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួកពុតត្បុត ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។
Khmer Translation - Islamic Community Development Associationពួកពុតត្បុតទាំងប្រុសទាំងស្រីគឺពួកគេដូចគ្នា។ ពួកគេប្រើ គ្នាឱ្យប្រព្រឹត្ដអំពើអាក្រក់និងហាមឃាត់គ្នាពីការសាងអំពើល្អ ហើយ ពួកគេក្ដាប់ដៃរបស់ពួកគេ(កំណាញ់)។ ពួកគេបានភេ្លចអល់ឡោះ ដូច្នោះហើយទ្រង់ក៏បានភេ្លចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួក ពុតត្បុតគឺជាពួកដែលល្មើស ។