يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ مَا لَكُمْ إِذَا قِيلَ لَكُمُ ٱنفِرُوا۟ فِى سَبِيلِ ٱللَّهِ ٱثَّاقَلْتُمْ إِلَى ٱلْأَرْضِ أَرَضِيتُم بِٱلْحَيَوٰةِ ٱلدُّنْيَا مِنَ ٱلْـَٔاخِرَةِ فَمَا مَتَٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا فِى ٱلْـَٔاخِرَةِ إِلَّا قَلِيلٌ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូស និងបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញ? តើពួកអ្នកពេញចិត្តនឹងជីវិតលោកិយជាង(ការសោយសុខនៅ)ថ្ងៃបរលោកឬ? ជាការពិតណាស់ ភាពត្រេកត្រអាលនៃជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។