caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 34

ម៉ាឌីណah · revelation order 113 · 9:34

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّ كَثِيرًا مِّنَ ٱلْأَحْبَارِ وَٱلرُّهْبَانِ لَيَأْكُلُونَ أَمْوَٰلَ ٱلنَّاسِ بِٱلْبَٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلَّذِينَ يَكْنِزُونَ ٱلذَّهَبَ وَٱلْفِضَّةَ وَلَا يُنفِقُونَهَا فِى سَبِيلِ ٱللَّهِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតរបស់ពួកគ្រឹស្ទាន គឺពួកគេយកទ្រព្យសម្បត្តិមនុស្សលោកដោយខុសច្បាប់ ថែមទាំងបានរារាំង(ពួកគេ)ពីមាគ៌ារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយពួកគេមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ ពិតប្រាកដណាស់ ភាគច្រើន នៃអ្នកចេះដឹង និងបុព្វជិត(របស់ពួកយ៉ាហ៊ូទី និងណាសរ៉នី) ពួកគេ ស៊ីទ្រព្យសម្បត្ដិមនុស្សលោកដោយខុសច្បាប់ ហើយពួកគេរារាំង អ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ចំណែកពួកដែលប្រមូលមាស ប្រាក់ ហើយមិនព្រមបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះនោះ ចូរ អ្នក(មូហាំម៉ាត់)ប្រាប់ពួកគេនូវទារុណកម្មដ៏ឈឺចាប់ចុះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70