لَقَدْ نَصَرَكُمُ ٱللَّهُ فِى مَوَاطِنَ كَثِيرَةٍ وَيَوْمَ حُنَيْنٍ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْـًٔا وَضَاقَتْ عَلَيْكُمُ ٱلْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងសមរភូមិជាច្រើន។ ហើយនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលចំនួនដ៏ច្រើនរបស់ពួកអ្នកបានធ្វើឱ្យពួកអ្នកមានមោទនភាព ក៏ប៉ុន្តែវាមិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ហើយផែនដីដែលធំទូលាយប្រែជាតូចចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយ(ចេញពីសត្រូវរ)។
Khmer Translation - Islamic Community Development Associationអល់ឡោះពិតជាបានជួយពួកអ្នកឱ្យបានជោគជ័យនៅក្នុង សមរភូមិជាច្រើនកន្លែង។ ហើយនៅសមរភូមិហ៊ូណែន ពេលដែល កងទ័ពជាច្រើនរបស់ពួកអ្នកធ្វើឱ្យពួកអ្នកមានមោទនភាពនោះ គឺ គ្មានប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយដីដែលមានភាពទូលំ ទូលាយនោះបែរជាចង្អៀតចំពោះពួកអ្នក បន្ទាប់មកពួកអ្នករត់ ត្រឡប់ក្រោយ(ដោយបរាជ័យ)ទៅវិញ។