يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوٓا۟ ءَابَآءَكُمْ وَإِخْوَٰنَكُمْ أَوْلِيَآءَ إِنِ ٱسْتَحَبُّوا۟ ٱلْكُفْرَ عَلَى ٱلْإِيمَٰنِ وَمَن يَتَوَلَّهُم مِّنكُمْ فَأُو۟لَٰٓئِكَ هُمُ ٱلظَّٰلِمُونَ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿនោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំយកជីដូនជីតា និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេ ពេញចិត្ដនឹងការគ្មានជំនឿជាងការមានជំនឿនោះ។ អ្នកណាហើយ ក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារនោះ ពួកទាំងនោះ គឺជាពួកដែលបំពាន។