وَإِذَا مَآ أُنزِلَتْ سُورَةٌ فَمِنْهُم مَّن يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِۦٓ إِيمَٰنًا فَأَمَّا ٱلَّذِينَ ءَامَنُوا۟ فَزَادَتْهُمْ إِيمَٰنًا وَهُمْ يَسْتَبْشِرُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ក្នុងចំណោមពួកគេ(ពួកពុតត្បុត) មានអ្នកខ្លះនិយាយថា៖ តើមានអ្នកណាក្នុងចំណោមពួកអ្នកដែលការបញ្ចុះជំពូកមួយនេះធ្វើឱ្យជំនឿរបស់គេកាន់តែកើនឡើងនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿវិញ ពិតណាស់(ការបញ្ចុះជំពូកនេះ) គឺធ្វើឲ្យជំនឿរបស់ពួកគេកាន់តែកើនឡើង(មានជំនឿកាន់តែខ្លាំង) ហើយពួកគេមានភាពសប្បាយរីករាយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានជំពូកណាមួយ(ក្នុងគម្ពីរ គួរអាន)ត្រូវបានគេបញ្ចុះមកនោះ ក្នុងចំណោមពួកគេ(ពួកពុត ត្បុត)មានអ្នកខ្លះនិយាយថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលវា(ជំពូក)នេះធ្វើឱ្យគេកាន់តែមានជំនឿនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿ គឺវាបានធ្វើឱ្យពួកគេកាន់តែមានជំនឿ ហើយពួកគេសប្បាយរីករាយ។