وَمَا كَانَ ٱسْتِغْفَارُ إِبْرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوْعِدَةٍ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّ لِّلَّهِ تَبَرَّأَ مِنْهُ إِنَّ إِبْرَٰهِيمَ لَأَوَّٰهٌ حَلِيمٌ
Khmer Translation - Rowwad Translation Centerហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឱ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឱ្យគាត់ប៉ុណ្ណោះ។ តែនៅពេលដែលវាបានបញ្ជាក់ច្បាស់ដល់គាត់ថា ពិតប្រាកដណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះនោះ គាត់ក៏បានដកខ្លួនចេញពីឪពុករបស់គាត់វិញ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនចំពោះអល់ឡោះ ជាអ្នកខន្តីបំផុត។
Khmer Translation - Islamic Community Development Associationការសុំអភ័យទោសរបស់អ៊ីព្រហ៊ីមឱ្យឪពុករបស់គេ គ្មានអ្វីក្រៅពីការសន្យាដែលគេបានសន្យាចំពោះគាត់ឡើយ។ តែ នៅពេលដែលគេបានដឹងច្បាស់ថា ពិតប្រាកដណាស់ គាត់ជាសត្រូវ របស់អល់ឡោះនោះ គេក៏បានចាកចេញពីគាត់។ ពិតប្រាកដណាស់ អ៊ីព្រហ៊ីមគឺជាអ្នកឱនលំទោន និងទន់ភ្លន់បំផុត។