خُذْ مِنْ أَمْوَٰلِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيْهِمْ إِنَّ صَلَوٰتَكَ سَكَنٌ لَّهُمْ وَٱللَّهُ سَمِيعٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកយកពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនជាទ្រព្យហ្សកាត់ ដើម្បីជាការជម្រះសម្អាតពួកគេ(ពីអំពើល្មើស) និងលើកឋានៈរបស់ពួកគេ ហើយចូរអ្នកបួងសួងឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាភាពនឹងនរសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិ របស់ពួកគេ(ពួកសារភាពកំហុស)មួយចំនួនដើម្បីជំរះ និងសំអាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ ហើយអ្នកត្រូវបួងសួង សុំឱ្យពួកគេផង ពិតប្រាកដណាស់ ការបួងសួងសុំរបស់អ្នកជាការ ស្ងប់ចិត្ដសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹង។