وَءَاخَرُونَ ٱعْتَرَفُوا۟ بِذُنُوبِهِمْ خَلَطُوا۟ عَمَلًا صَٰلِحًا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيْهِمْ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerហើយ(ក្នុងចំណោមពួកគេដែរ)មានអ្នកផ្សេងទៀតដែលពួកគេទទួលស្គាល់កំហុសរបស់ខ្លួន(ដែលមិនបានចូលរួមប្រយុទ្ធ)ដោយពួកគេលាយឡំអំពើល្អជាមួយនឹងអំពើអាក្រក់ផ្សេងទៀត។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយមានក្រុមផេ្សងទៀត បានទទួលស្គាល់បាបកម្ម របស់ពួកគេ ដោយពួកគេបានលាយឡំអំពើល្អជាមួយនឹងអំពើ អាក្រក់ផេ្សងទៀត។ សង្ឃឹមថា អល់ឡោះនឹងទទួលយកការ សារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។