يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱسْتَجِيبُوا۟ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ يَحُولُ بَيْنَ ٱلْمَرْءِ وَقَلْبِهِۦ وَأَنَّهُۥٓ إِلَيْهِ تُحْشَرُونَ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលទ្រង់អំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់អាចរារាំងរវាងបុគ្គល និងចិត្តរបស់គេ(ពីអ្វីដែលគេប្រាថ្នា) ហើយពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកឆ្លើយតបចំពោះ អល់ឡោះ និងអ្នកនាំសារ នៅពេលដែលគេបានអំពាវនាវពួកអ្នក ទៅរកអ្វីដែលគេធ្វើឱ្យពួកអ្នករស់ឡើងវិញ(ដើរតាមមាគ៌ា នៃសាស-នាអ៊ីស្លាម)។ ចូរពួកអ្នកជ្រាបថាៈ ពិតប្រាកដណាស់ អល់ឡោះអាច រារាំងរវាងមនុស្ស និងចិត្ដរបស់គេ(ដែលប៉ងប្រាថ្នា) ហើយពិត ប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ។