caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 73

ម៉ាកកah · revelation order 39 · 7:73

وَإِلَىٰ ثَمُودَ أَخَاهُمْ صَٰلِحًا قَالَ يَٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُۥ قَدْ جَآءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمْ ءَايَةً فَذَرُوهَا تَأْكُلْ فِىٓ أَرْضِ ٱللَّهِ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ

Khmer Translation - Rowwad Translation Centerហើយយើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាសញ្ញាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70